ទស្សនាកម្ពុជា

រាត្រីកាលនៅព្រៃកោងកាង បាងកាយ៉ាក

ពន្លឺអំពិលអំពែកទាំងហ្វូងដែលកំពុងហើរ ប្រដេញគ្នានៅក្នុងព្រៃកោងកាងហើយ ស្រមោលដែលចាំងចេញពីផ្ទៃ ទឹកសមុទ្រដែល ថ្លាដូចកញ្ចក់បានធ្វើឱ្យមានការទាក់ទាញ យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរទាំងឡាយដែល បានទៅកាន់ ព្រៃ  កោងកាង ខេត្តកោះកុង ដែលជាទឹកដីប្រៀបដូចជាកោះមួយរបស់ប្រទេសកម្ពុជា ។ ទីនោះត្រូវបានអ្នកខេត្តកោះកុង ស្គាល់យ៉ាងច្បាស់ថា “បាងកាយ៉ាក” ។

       បាងកាយ៉ាក ជាតំបន់ទេសចរណ៍ធម្មជាតិឆ្នេរសមុទ្រនៃព្រៃកោងកាងរបស់ខេត្តកោះកុង ដែលស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលគ្រប់គ្រងដោយសហគមន៍ឃុំនេះផ្ទាល់តាំងពីឆ្នាំ ២០០៧ មកម៉្លេះ ដោយសារការសហការគ្នាជាមួយក្រុមហ៊ុន វីរៈណាប់ ។ នៅពេលរាត្រីកាលចូលមកដល់ ពិសេសនៅរដូវប្រាំង ភ្ញៀវទេសចរទាំងឡាយដែលភាគច្រើនជាភ្ញៀវទេសចរបរទេស ក្រៅពីទស្សនានៅពេលថ្ងៃរួចហើយនោះ នៅពេលរាត្រី គេបាននាំគ្នាជិះទូកកាត់ព្រៃកោងកាងដើម្បីមើលពន្លឺអំពិលអំពែក

ហាក់បីដូចជាហ្វូងតារារាប់រយពាន់នៅលើមេឃ ដែលទិដ្ឋភាពបែបនេះ

កម្របានឃើញវាណាស់ ពោលគឺមាននៅតែបាងកាយ៉ាកមួយគត់ ។

នៅបាងកាយ៉ាកគេបានសង់ស្ពានយ៉ាងវែងចូលទៅក្នុងព្រៃកោងកាងដើម្បីឱ្យភ្ញៀវទេសចរទស្សនាធនធាន ធម្មជាតិ និង សត្វស្លាបដែលរស់នៅតំបន់នោះ ។ ក្រៅពីនេះ មានសង់ស្ពានយោល ផ្ទះលម្ហែប្រកបដោយបរិស្ថាន និង មានអនាម័យល្អ ព្រមទាំងមានសង់ប៉មមួយយ៉ាងខ្ពស់ដើម្បីឱ្យភ្ញៀវឡើងមើលឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃ បាងកាយ៉ាកនេះទាំងមូល ។ នៅពេលរាត្រី ភ្ញៀវទេសចរអាចស្នាក់នៅផ្ទះសំណាក់ធម្មជាតិដែលស្ថិតនៅក្នុងព្រៃកោងកាងនេះ ដើម្បីមើលអំពិលអំពែកដោយមិនចាំបាច់ជិះទូកមកទស្សនាពេលរាត្រីដូចកាលពីមុនទៀតឡើយ ។
ផ្ទះសំណាក់ម្ភៃខ្នងត្រូវបានសហគមន៍កំពុងសាងសង់ទុកសម្រាប់ភ្ញៀវស្នាក់នៅដោយ

ធានាសន្តិសុខ អនាម័យ និង បរិស្ថានយ៉ាងល្អ ហើយរាល់ថ្ងៃភ្ញៀវអាចនាំគ្នាជិះទូកលេង

កម្សាន្តតាមព្រៃកោងកាងនៅតំបន់ឆ្នេរយ៉ាងសប្បាយ រីករាយ ។

ពាក្យបាងកាយ៉ាកនេះ ទំនងជាកើតចេញមកពីអ្នកនេសាទថៃដោយសារតែពួកគេចូលទូកមកនេសាទហើយឃើញទីនោះមានកាកសំណល់សំរាមច្រើនក៏នាំគ្នាហៅតៗគ្នារួចជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃនេះព្រោះពាក្យ (បាង) បើបកជាភាសាខ្មែរមានន័យថា ដីបន្ទះស្តើងនៅតាមតំបន់ឆ្នេរចំណែកពាក្យថា (កាយ៉ាក) គឺមកពីពាក្យខៈយ៉ាក់ មានន័យថា សំរាមតែសព្វថ្ងៃពាក្យហៅខាងក្រៅមានអ្នកខ្លះមិនហៅបាងកាយ៉ាកទេ គឺគេហៅបាងក្រយ៉ាក ឬបឹងក្រយ៉ាក ។

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: