ធ្វើ​បែប​ណា​ឲ្យ​នាង​សប្បាយ​ចិត្ត?

នារី ភាគច្រើន​តែង​តែ​គិត​ស្មុគស្មាញ​ច្រើន ឬ​ជួនកាល​មាន​ការ​យល់​ច្រឡំ​នឹង​មិត្ត​ប្រុស​របស់​ខ្លួន​ជារឿយៗ។ មិន​ថា​ស្រលាញ់​ឬ​មិន​ស្រលាញ់ បុរស​ក៏​មិន​អាច​រស់​នៅ​ដោយ​មិន​ការ​រួម​ចំណែក​ពី​នារី​បាន​ដែរ។ ខាង​ក្រោម​ជា​វិធី​ដកស្រង់​ងាយៗ ដែល​អាច​រក្សា​បាន​ភាព​រីករាយ​ក្នុង​ចិត្ត​នាង​បាន។

រឿង​តែ​មួយ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ នារី​តែង​តែ​មាន​អារម្មណ៍​ថា​ មិន​ត្រឹម​តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​នាង​សូម្បី​តែ​អ្នក​គឺ​ហាក់​មិន​សូវ​ ចាប់​អារម្មណ៍​ស្ដាប់​អ្វី​ដែល​នាង​និយាយ។ ដូច​នេះ​ចំណុច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​អ្នក​សប្បាយ​ចិត្ត​នោះ​ គឺ ចំណាយ​ពេល​ស្ដាប់​នាង​និយាយ ឬ​យ៉ាង​ហោច​ណាស់ បញ្ចុះបញ្ចូល​នាង​ថា​អ្នក​កំពុង​តែ​យកចិត្ត​ទុកដាក់​ស្ដាប់​នាង។ បើ​អ្នក​អាច​ធ្វើ​ចំណុច​នេះ​បាន ភាព​ទាស់ទែង​នឹង​មិន​មាន ឬ​ទំនាក់ទំនង​អ្នក​និង​នាង​នឹង​ល្អ​ប្រសើរ។

ករណី​កិច្ចការ​បោស​សំអាត​ផ្ទះ​ជា​កិច្ចការ​ដែល​នាង​ធ្វើ​ជា​ប្រចាំ។ នេះ​គឺ​ជា​អ្វី​ដែល​នាង​ត្រូវ​តែ​ធ្វើ តែ​មិន​មែន​មានន័យ​ថា​មិន​ចាំបាច់​ជួយ​ធ្វើ​នោះ​ទេ។ អ្នក​អាច​រក​ពេល​វេលា​ខ្លះ​ជួយ​នាង​ធ្វើ​កិច្ចការ​នេះ ដោយ​មិន​បាច់​ខ្វល់​ថា​អ្នក​អាច​ជួយ​បាន​ប៉ុណ្ណា​ទេ តែ​សំខាន់​នាង​នឹង​ដឹង​ថា​អ្នក​តែង​យកចិត្ត​ទុកដាក់ និង​កាន់​តែ​ធ្វើ​ឲ្យ​នាង​មាន​កម្លាំង​និង​ទឹកចិត្ត​ធ្វើ​កាន់​តែ​ខ្លាំង។

បុរស​មិន​សូវ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​មនោសញ្ចេតនា​ខាង​ក្នុង​ ទំនាក់ទំនង​មួយ​ដូច​ជា​នារី​ទេ។ សូម​កុំ​ឲ្យ​នារី​គិត​ថា​នាង​ប្រៀប​បាន​នឹង​ចំណី ដោយ​កាយវិការ​របស់​អ្នក។ ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា​ជ្រាលជ្រៅ​របស់​អ្នក ក៏​ដូច​ជា​ធ្វើ​ឲ្យ​នារី​នោះ​ពេញ​ចិត្ត​នឹង​អ្នក អ្នក​គួរ​សម្ដែង​ភាព​ផ្អែមល្ហែម​តាម​ការ​ថើប អោប​ថ្នមៗ …ជាដើម។

រឿង​មួយ​ទៀត​ដែល​នាង​ខ្វល់​គឺ​ចំនួន​ ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​ពេល​ធ្វើ​កិច្ច​ការ​ផ្សេង​ដោយ​មិន​មាន​វត្តមាន​ នាង​នៅ​ជាមួយ។ ពេល​វេលា ដូច​ជា ដើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​ លេង​ហ្គេម ទស្សនា​កីឡា…ជាដើម​សុទ្ធ​តែ​ជា​រឿង​រីករាយ​ដែល​អ្នក​តែង​តែ​មាន តែ​សូម​ឲ្យ​ចេះ​ប្រមាណ និង​យល់​ពី​នាង។ ប្រសិន​បើ​អ្នក​ចំណាយ​ពេល​ទាំងស្រុង​ទៅ​លើ​កិច្ចការ​ទាំង​នេះ នាង​នឹង​ឈ្លោះ​នឹង​អ្នក​ដោយសារ​តែ​រឿង​ទាំង​នេះ។ កុំ​បារម្ភ អ្នក​អាច​ចំណាយ​ពេល​វេលា​ណា​មួយ​ អាច​ជា​ថ្ងៃ​ចុង​សប្ដាហ៍ ​សម្រាប់​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ យក​ចិត្ត​ទុកដាក់​នាង​ជា​ពិសេស នោះ​អ្នក​គ្រប់​គ្រាន់​ពេក​ហើយ រួច​ពី​នោះ​អ្នក​នឹង​ដឹង​ថា​អ្នក​នៅ​សល់​ថ្ងៃ​ជា​ច្រើន​ធ្វើ​កិច្ចការ​ដែល​ ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក​វិញ។ ទាំង​នេះ​បញ្ជាក់​ថា តើ​វា​មាន​សារៈសំខាន់​បែប​ណា​ក្នុង​ការ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត។ ដាច់ខាត​កុំ​គិត​ថា នាង​ជា​របស់​ទី​ពីរ បន្ទាប់​រឿង​ដែល​ជា​ចំណូល​ចិត្ត​របស់​អ្នក។

ចុង​ក្រោយ​បង្អស់​ដែល​សំខាន់​ដូច​គ្នា​ដែរ​នោះ គឺ កុំ​ភ្លេច​ឲ្យ​សោះ​ត្រូវ​ប្រាប់​នាង​ថា អ្នក​ស្រលាញ់​នាង។ បុរសៗ​តែង​តែ​មិន​សូវ​យកចិត្ត​ទុក​ដាក់​ត្រង់​ចំណុច​នេះ ដោយ​ជួនកាល​គ្រាន់​តែ​និយាយ​ពាក្យ​បី​ម៉ាត់​នេះ​ឲ្យ​រួច​ពី​មាត់​ដោយ​មិន​ បាន​បង្ហាញ​ពី​មនោសញ្ចេតនា​ដល់​នាង។ ត្រង់​ចំណុច​នេះ មិន​មែន​មានន័យ​ថា​អ្នក​គ្រាន់​តែ និយាយ​ទេ អ្នក​អាច​សម្លឹង​មើល​ភ្នែក​របស់​នាង រួច​សឹម​ប្រាប់​នាង​ថា​អ្នក​ស្រលាញ់​នាង…ទើប​មានន័យ​សម្រាប់​នាង។ នាង​ប្រាកដ​ជា​ដឹង​ថា អ្នក​និយាយ​មក​ដោយ​ចេញ​ពី​ចិត្ត​ឬ​មិន​មែន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: