អ្នកណាខ្លះដឹងប្រវត្តិNokia?
Nokia គឺជាក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍ពហុជាតិសាស្ត្រ (MNCC)របស់ប្រទេសហ្វាំងឡង់ មានទីស្នាក់ការនៅទីក្រុង Keilaniemi ជិតរដ្ឋធានី Helsinki។ Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតមួយដែលបច្ចុប្បន្ននេះមាន បុគ្គលិកប្រមាណជាង 123,000 នាក់ ហើយផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុនមួយនេះត្រូវបានដាក់លក់នៅ គ្រប់ប្រទេសទាំងអស់។
Nokia មានចំណែកដ៏ធំនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសហ្វាំងឡង់ពីព្រោះវា មានភាគហ៊ុនមួយភាគបីក្នុងទីផ្សារភាគហ៊ុន Helsinki ។ កាលពីឆ្នាំ 1999 ក្រុមហ៊ុន Nokia មានចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ហ្វាំងឡង់ 1.5 % មកដល់ឆ្នាំ 2004 កើនឡើងដល់ទៅ 3.5%។
Óប្រវត្តិ
កាលពីឆ្នាំ 1865 វិស្វករខាងរុករករ៉ែលោក Fredrik Idestam បានបង្កើតក្រុមហ៊ុនផលិតក្រដាស Groundwood Pulp Mill នៅក្បែរច្រាំងទន្លេ Tammerkoski នៅហ្វាំងឡង់ផ្ទាល់តែម្ដង។ រហូតដល់ឆ្នាំ 1868 Idestam បានពង្រីកទីតាំងក្រុមហ៊ុនរបស់ខ្លួនមួយកន្លែងទៀតនៅជិត ទីក្រុង Nokia គឺចម្ងាយ 15គីឡូម៉ែត្រពីទន្លេ Nokianvirta ហើយក្រោយមកនៅឆ្នាំ 1871 គាត់និងអតីតគ្រូជិតស្និទ្ធម្នាក់គឺលោក Leo Mechelin បានប្ដូរឈ្មោះក្រុមហ៊ុនមក Nokia ដោយយកឈ្មោះតាមឈ្មោះទីក្រុង Nokia រហូតដល់សព្វថ្ងៃ។

លោក Idestam បានចូលនិវត្តន៍នៅឆ្នាំ 1896 ហើយកិច្ចការគ្រប់គ្រងក្រុមហ៊ុនប្រគល់ឲ្យលោក Leo Mechelin គ្រប់គ្រងរហូតដល់ឆ្នាំ 1914 ។
ចាប់ពីឆ្នាំ 1898 មកក្រុមហ៊ុន Nokia ទទួលបានប្រជាប្រិយភាពគួរសម ជាក់ស្ដែងមានក្រុមហ៊ុនពីរបានរំលាយខ្លួនបញ្ចូលជាមួយ Nokiaគឺ Finnish Rubber Works និង Finnish Cable Works ហើយចាប់ពីឆ្នាំ 1967 Nokiaបានក្លាយជាក្រុមហ៊ុនសាជីវកម្មផ្លូវការ។
ការ ផលិតទូរស័ព្ទដំបូង

នៅក្នុងកំឡុងទសវត្សរ៍៦០ ក្រុមហ៊ុនបានផលិតបច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់យោធាដូចជា បណ្ដាញវិទ្យុទាក់ទងជាដើម។ នៅឆ្នាំ 1964 Nokia ផលិតបានវិទ្យុ VHF ដំណាលគ្នានឹងក្រុមហ៊ុន Salora Oy ដែរ។ ក្រោយមកក្រុមហ៊ុនទាំងពីរបានសហការគ្នាផលិតទូរស័ព្ទសម្រាប់ដាក់ ក្នុងឡាន ARP ។
នៅឆ្នាំ 1979 ក្រុមហ៊ុនទាំងពីរបានបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ហើយនៅឆ្នាំ1987 Nokiaទទួលបានជោគជ័យក្នុងការផលិតទូរស័ព្ទដៃដំបូងដែលមានឈ្មោះ ថា Mobira Cityman 900។
នៅឆ្នាំ 2004 Nokia បានបង្ហាញទូរស័ព្ទម៉ូដែល Touchscreenដំបូង ម៉ាក 7710 ដែលទទួលបានជោគជ័យយ៉ាងសំបើម។
នៅឆ្នាំ 2007 Nokia 1100 គឺជាម៉ូដែលទូរស័ព្ទដែលទទួល បានការពេញនិយម និងលក់ដាច់ជាងគេបំផុត ដោយគិតចាប់ពីឆ្នាំ 2003 ដល់ 2007 លក់បានជាង 200 លានគ្រឿង។
ចំណូល
បច្ចុប្បន្ន Nokia មានទ្រព្យសកម្មសរុបជាង 35 ពាន់លានអឺរ៉ូហើយប្រាក់ចំណូលសរុបគិតត្រឹមឆ្នាំ 2009 មាន 40.99 ពាន់លានអឺរ៉ូ។ Nokia មានក្រុមហ៊ុនសាខាជាច្រើនទៀតដូចជា Nokia Siemens Networks, Navteg, Symbian, Vertu និង Qt Development Frameworks ជាដើម។
Logo
ចំពោះការប្រើប្រាស់ Logo វិញ Nokia មិនមែនប្រើ Logo ដូចសព្វថ្ងៃទេ។ នេះជាដំណាក់កាលនាំការផ្លាស់ប្ដូរស្លាកសញ្ញារបស់Nokia
Logo ដំបូងបង្អស់នៅឆ្នាំ 1871
Logo ចន្លោះឆ្នាំ 1965-1966
Logoទី បី រូបរាងថ្មី
ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ 2006Nokia សព្វថ្ងៃស្ថិតក្រោមការដឹកនាំរបស់លោក Stephen Elop ដែលជាវិស្វករ Software ជនជាតិកាណាដាដ៏ល្បីល្បាញ ដែលឡើងមកកាន់ដំណែងជំនួសលោក Olli-Pekka Kallasvuo វ័យ៥៧ឆ្នាំ។
សព្វថ្ងៃក្រុមហ៊ុន Nokia មានថ្នាក់ដឹកនាំធំៗចំនួន ១៨ ប្រចាំនៅតំបន់សំខាន់ៗ ព្រមទាំងមានបុគ្គលិកទាំងអស់ចំនួន ១៣០ ០០០នាក់គ្រប់សាខាជុំវិញពិភពលោក៕







Leave a Comment
Comments (0)