មិនគួរសោះ

មិនគួរសោះ

ប្រុសស្អាត រាងសង្ហាដូចតារាភាពយន្ដម្នាក់ ទើបតែផ្លាស់មកនៅថ្មី ធ្វើឲ្យចិន្ដា នាងរំភើបស្ទើរតែហើបខ្លួនពីដី ជាមួយនឹងស្នាមញញឹមដ៏គួវឲ្យក្ដិចខ្ញាំរបស់គេ គ្រប់ពេលដែលដើរជួបមុខគ្នាម្ដងៗ។ ចិន្ដាតែងតែលួចគយគន់គួរជាប្រចាំ ព្រមទាំងលួចញញឹមគិតក្នុងចិត្តថា “ប្រុសអីក៏ស្អាតអីស្អាតយ៉ាងនេះ បើសិនជាបានថ្នាក់ថ្នមបមបី ជាតិនេះមិនដឹងជាមានសេចក្ដីសុខយ៉ាងណានោះទេ” ។ ប៉ុន្ដែយប់នេះ ចិន្ដាបាន(លប ស្ដាប់ឮសំឡេងមនុស្សស្រីនៅក្នុងបន្ទប់របស់គេ ធ្វើឲ្យមនាការខកចិត្ត សេចក្ដីអស់សង្ឃឹម ការច្រណែនឈ្នានីស កើតឡើងពេញខួរក្បាលរបស់នាងក្នុងពេលនេះ នាងគិតក្នុងចិត្តថា “តើមីស្រីណាមួយ វាហ៊ានមកលូកថ្លើមអញយ៉ាងនេះ???” ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ ការចង់ដឹងចង់ឮរឿងគេក៏មានទំហំប៉ុនគ្នាដែរ ទើបខំផ្ទៀងត្រចៀកស្ដាប់បន្ដ ថាមានរឿងអីកើតឡើងខាងក្នុង….“ឆាប់ដោះអាវ និងសំពត់របស់ខ្ញុំចេញភ្លាម!” ជាពាក្យបង្គាប់បញ្ជារបស់ស្រីនោះ “ហើយដោះអាវទ្រនាប់ព្រមទាំង ស្រោមបាររបស់ខ្ញុំផង!” នាងនោះបញ្ជាបន្ដ ។ សំឡេងដែលបានឮ ធ្វើឲ្យចិន្ដារមួលពោះ ស្រៀបស្រៀវអស់ហើយពេញអង្គប្រាណ នឹកស្រមើស្រមៃដល់ឋានតុសិតឯណោះ ប៉ុន្ដែត្រូវរំងាប់អារម្មណ៍ទុកម៉ាកណ្ដុកសិន មកផ្ទៀងត្រចៀកស្ដាប់បន្ដទៀត ។ ស្ងាត់មួយសន្ទុះទើបមានសំឡេងឮឡើងមកទៀត “ឥឡូវនេះដោះលីអូខ្ញុំចេញ!” នាងនោះបញ្ជាទៅប្រុសស្អាត ដល់ចំណុចចិន្ដាស្ទើរតែគាំងបេះដូងស្លាប់ ព្រោះតែក្ដីស្រើបស្រាល ពុះកញ្ជ្រោលពេញឱរ៉ា តែនាងត្រូវភ្ញាក់ក្រញាងដូចត្រូវគេចាក់គូទអ៊ីចឹង នៅពេលដែលឮសំឡេងពីខាងក្នុងនោះមកថា “បានហើយ….ចាំទុកណាហ៎ង….លើកមុខលើកក្រោយ ឈប់លួចខោអាវរបស់ខ្ញុំទៅស្លៀកទៀតណា….ឮទេ!!” ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: