Linux បានប្រារព្ធខួប២០ ឆ្នាំរបស់ខ្លួន
កាលពីថ្ងៃកន្លងទៅ Linux បានប្រារព្ធខួប២០ ឆ្នាំរបស់ខ្លួន ដែលបានឈរជើងជាអ្នកផ្ដល់ប្រព័ន្ធប្រតិបត្តិការដោយសេរីដល់អ្នក ប្រើប្រាស់អស់រយៈពេលដ៏យូរអង្វែង។
នាពេលបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ជាច្រើនដែលបានប្រើប្រាស់ កំពុងមានការចាប់អារម្មណ៍លើលក្ខណៈសាមញ្ញរបស់ Linux ដោយសារវាមានសុវត្ថិភាព និងងាយស្រួលក្នុងការកែប្រែតាមតម្រូវការ។ Linux តែងផ្តល់ការគាំទ្រដល់អ្នកប្រើប្រាស់ និងអ្នកបង្កើតកម្មវិធីឲ្យធ្វើការកែលម្អលើប្រព័ន្ធប្រតិបត្តិការ នេះ ដើម្បីឲ្យកាន់តែល្អប្រសើរ។
នេះជាខួប ២០ ឆ្នាំនៃប្រវត្តិសាស្ត្រ Linux ដែលបានឈរជើងជាអ្នកផ្តល់កម្មវិធីដោយសេរី និងបានសន្យាថានឹងធ្វើខ្លួនឲ្យក្លាយជាការគំរាមកំហែងដល់ Microsoft។ លើសពីនេះ មានក្រុមហ៊ុនជាច្រើនបានយកគំរូកម្មវិធីនេះ ទៅផលិតជាកម្មវិធីផ្សេង ដូចជា Android ជាដើម ដែលបានប្រើកូដរបស់ Linux ដោយមានបន្ថែម GPS, កុំព្យូទ័រសម្រាប់រថយន្ត និងទូរទស្សន៍។ សូម្បីតែភាពយន្តរបស់ហូលីវូដក៏ប្រើប្រាស់កម្មវិធីក្នុងប្រព័ន្ធ ប្រតិបត្តិការនេះដែរ។
គួររំលឹកដែរថា នៅខែសីហាឆ្នាំ ១៩៩១ និស្សិតហ្វាំងឡង់វ័យ ២១ ឆ្នាំឈ្មោះ Linus Benedict Torvalds បានបង្កើតប្រព័ន្ធដំណើរការមួយដោយផ្អែកលើ Minix ដែលជាកម្មវិធីសម្រាប់ការសិក្សានៅសាលារៀន។ ក្រោយមកការបង្កើតលេងរបស់និស្សិតរូបនេះ បានលក់ទៅឲ្យលោក Richard Stallman ដែលជាស្ថាបនិករបស់គម្រោង GNU Project បន្ទាប់មកទៀតទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សមិទ្ធផលចុងក្រោយរបស់ Linux គឺ Ubuntu 11.04 ដែលដំណើរការ ស្រដៀងគ្នានឹង Windows ឬ Mac OS៕
Posted on August 30, 2011, in New. Bookmark the permalink. Leave a Comment.






Leave a Comment
Comments (0)