ChatONសេវាកម្មថ្មីរបស់Samsung
ព្រឹកមិញនេះ ក្រុមហ៊ុន Samsung Electronics Co បានឲ្យដឹងថា ខ្លួននឹងដាក់ឲ្យប្រើកម្មវិធីផ្ញើសារលើទូរស័ព្ទ ថ្មីដែលមានឈ្មោះថាChatON ចាប់ពីខែតុលា ដើម្បីប្រកួតប្រជែងជាមួយ Apple និង BlackBerry។
កម្មវិធី ChatON ដំណើរការលើ Bada និង Android, iOS និង BlackBerry ជាដើមដើម្បីឲ្យអ្នកប្រើអាចផ្ញើសារជាអក្សរ ចែករំលែករូបភាព ជជែកជាក្រុម និងចែករំលែកវីដេអូខ្លីៗទៀតផង។
ក្រៅពី Samsung ក្រុមហ៊ុនApple ក៏គ្រោងនឹងដាក់ឲ្យប្រើសេវាកម្ម iMessage ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនជាអាទិ៍ iPhone និង iPad អាចផ្ញើសារដោយសេរីលើអ៊ីនធឺណិត ដោយមិនចាំបាច់ចំណាយប្រាក់ ចំណែកឯ BlackBerry ក៏គ្រោងនឹងចេញសេវាកម្មតន្ត្រីថ្មីដែរ។
តើទៅថ្ងៃខាងមុខ ក្រុមហ៊ុនផលិតទាំងទូរស័ព្ទ និងកម្មវិធីខ្លួនឯងនឹងក្លាយទៅជាយ៉ាងណា? មួយណាខ្លាំងជាង?តើសេវាកម្ម ឥតគិតថ្លៃទាំងនោះអាចប្រើបាននៅតំបន់ណាខ្លះ? តើមានប្រទេសកម្ពុជាអត់ហ្ន៎?






Leave a Comment
Comments (0)