External Hard Drive ថ្មី​របស់ ADATA

នៅ​សប្តាហ៍​​នេះ Adata បាន​ចេញ External Hard Drive ថ្មី​ម៉ាក SH14ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ទាក់​ទាញ​ម្យ៉ាង​ដែរ។

SH14 hard drive នេះ​ត្រូវ​បាន​ ស្រោប​ពី​ក្រៅ​ដោយ​ប្រអប់​ដ៏​រឹង​មាំ​ ដែល​ផលិត​​ពី​សារធាតុ​ស៊ីលីកុង​ ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​របស់​វា​មាន​សភាព​រលោង​ភ្លឺ។ Hard drive មួយ​នេះ​​ធន់​នឹង​ការ​កោស​ពី​ក្រៅ និង​មិន​ចូល​ទឹក​ទៀត​ផង។ SH14 ថ្មី ​នេះ មាន​បំពាក់​ជាមួយ​នូវ 2.5 inch 5,400 RPM hard drive និង​ប្រើ​បច្ចេកវិទ្យា USB 3.0 ដែល​អាច​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន 90MB/s។

SH14 មាន​លក់​ហើយ​ដោយ​មាន​តាម​ទំហំ 500GB ក្នុង​តម្លៃ ​ប្រហែល ៨៦ ដុល្លារ 750GB តម្លៃ​ប្រហែល ១០០ ដុល្លារ និង 1TB តម្លៃ​ប្រហែល ១៣០ ដុល្លារ​អាមេរិក។ ជា​ពិសេស​វា​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​កម្មវិធី HDDtoGo សម្រាប់​គ្រប់គ្រង​ឯកសារ​ទៀត​ផង។ គួរ​ឲ្យ​ស្តាយ​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា​ផលិតផល​នេះ មាន​លក់​ក្នុង​ស្រុក​ខ្មែរ​ឬ​ក៏​អត់​ទេ រីឯ​តម្លៃ​នៅ​ស្រុក​ខ្មែរ​ក៏​មិន​ទាន់​ដឹង​ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: