ខ្យងចំហុយ
បរិមាណមនុស្ស ៖ ២នាក់
រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
រយៈពេលចម្អិន៖ ២០នាទី
គ្រឿងផ្សំ
ខ្យងស្ងោរ ចំនួន៦ (ខ្យងស្រែ)
សាច់ជ្រូក ២ខាំ
គល់ស្លឹកគ្រៃ ៦គល់
ម្ទេស តាមចំណង់ចំណូលចិត្ដ
ស្ករស ២ស្លាបព្រាកាហ្វេ
អំបិល ២ស្លាបព្រាកាហ្វេ
ប៊ីចេង ២ស្លាបព្រាកាហ្វេ
ម្រេច ១ស្លាបព្រាកាហ្វេ
ខ្ទឹមស ៣កំពឹស
ខ្ទឹមក្រហម ៣កំពឹស
របៀបធ្វើទឹកជ្រលក់
លោកអ្នកត្រូវយកទឹកពុះលាយជាមួយអំបិល ស្ករស ប៊ីចេង(មួយមុខបន្ដិច) និងយកគល់ស្លឹកគ្រៃទៅចិញ្ច្រាំឱ្យម៉ត់
ជីវ៉ាន់ស៊ុយហាន់តូចៗ ម្ទេសចិញ្ច្រាំឱ្យល្អិត(តាមចំណង់ចំណូលចិត្ដ)។ បន្ទាប់មកលោកអ្នកលាយគ្រឿងបញ្ចូលគ្នាហើយភ្លក់យករសជាតិជូរផ្អែមតាមចំណង់ចំណូលចិត្ដ។
វិធីធ្វើ
1. ជាដំបូង សូមលោកអ្នកយកខ្យងទៅស្ងោរឱ្យឆ្អិន ទើបលោកអ្នកឆ្កឹះយកសាច់ខ្យងចេញពីសម្បក ហើយសូមរក្សាសម្បកទុកឱ្យ បានល្អ
2. លោកអ្នកត្រូវយកសាច់ខ្យងទៅចិញ្ច្រាំជាមួយសាច់ជ្រូក លាយនឹងគ្រឿងផ្សំ ដែលមានស្ករ អំបិល ប៊ីចេង និងម្រេចចូលគ្នា ទើបភ្លក់យករសជាតិតាមចំណូលចិត្ដ។
3. បន្ទាប់មក ត្រូវយកគល់ស្លឹកគ្រៃបត់ជាពីរទៅដាក់ក្នុងសម្បកខ្យង តែសូមរក្សាកន្ទុយសងខាងឱ្យចេញមកក្រៅបន្ដិច ទើបយកសាច់ខ្យងលាយគ្រឿងញាត់ក្នុងសម្បកខ្យង រួចយកទៅចំហុយឱ្យឆ្អិន។ នៅពេលបរិភោគ សូមយកសាច់ខ្យងជ្រលក់ជាមួយទឹក ជ្រលក់ដែលបានលាយទុក។ សូមបញ្ជាក់ថាគល់ស្លឹកគ្រៃដែលពន្លយចេញសងខាងនោះគឺដើម្បីងាយស្រួលទទួលទានដោយគ្រាន់តែ ទាញគល់ស្លឹកគ្រៃចេញអាចទទួលទានបាន។
ចំណាំ ៖ ម្ហូបនេះអាចទទួលទានជាគ្រឿងក្លែម ឬជាមួយបាយសក៏បាន។







Leave a Comment
Comments (0)