ប្រអប់iPhone មានដៃ!
Dokkiri Hand Case គឺជាប្រអប់ដាក់ទូរស័ព្ទដៃម៉ាក iPhone រាងប្រអប់ដៃ ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុន និងត្រូវបានគេចាត់ទុកថាជាប្រអប់ចម្លែកបំផុតលើលោក។
ប្រអប់នេះ ត្រូវបានផលិតឡើងពីសារធាតុស៊ីលីកុង និងមានភ្ជាប់ជាមួយនូវប្រអប់ដៃប្លាស្ទិកនៅពីក្រោយ។ បើតាមអ្នកផលិតប្រអប់នេះ បានឲ្យដឹងថាវាត្រូវបានធ្វើឡើងដើម្បីចៀសវាងការងាយជ្រុះ និងអាចឲ្យអ្នកប្រើងាយកាន់។ វាមានរាងពីរបែប គឺបែបប្រអប់ដៃស្ត្រី និងបែបប្រអប់ដៃកូនក្មេង។



គេហទំព័របរទេសមួយបានឲ្យដឹងថា ប្រអប់ដាក់ iPhone រាងប្រអប់ដៃ ចេញលក់នៅចុងខែសីហា ក្នុងតម្លៃ ប្រហាក់ប្រហែល ៦៤ ដុល្លារពីគេហទំព័រ Strapya។


ប៉ុន្តែអត់ដឹងថា Dokkiri Hand Caseមានលក់នៅស្រុកយើងឬអត់នោះទេ? ហើយបើមានក៏អត់ដឹងថាពេលណាដែរ? ឬក៏អ្នកចង់ប្រើ?






Leave a Comment
Comments (0)